មាតិកា
ការចុះពិនិត្យស្ថានភាពទឹកជំនន់នៅឃុំសាមគ្គី
ចេញ​ផ្សាយ ៣០ សីហា ២០១៩
133
ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ក្រោយពីមានភ្លៀងធ្លាក់ធ្ងន់នៅឃុំសាម្គ្គីកាលពីម្សិលមិញ។ ជាលទ្ធផលពិនិត្យថាផ្លូវលំក្រាលគ្រួសក្រហមដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ចូលទៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុចកំពង់ផ្កា ត្រូវបានទឹកលិចប្រមាណជា ១០០ម៉ែត្រក្នុងកំពស់ទឹកកន្លះម៉ែត្រ មួយវិញប្រជាពលរដ្ឋដែលនៅរស់ក្នុងភូមិអាចធ្វើដំណើរបានដោយថ្មើជើងប៉ុណ្ណោះ រីឯរថយន្តដឹកកម្មកររោងចក្រត្រូវចតនៅឯបន្ទាយទាហាន។ ជាមួយគ្នានេះដែរស្ថានភាពផ្លូវលិចទឹកខាងលើមិនមានអ្វីធ្ងន់ធ្ងរនោះទេ ទោះជាយ៉ាងណាក្រុមការងារនៅតែតាមដានបន្តទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter