មាតិកា
ការចុះដាំកូនឈើនៅក្នុងតំបន់អភិរក្ស
ចេញ​ផ្សាយ ៣០ សីហា ២០១៩
147
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមដាំកូនឈើ នៅក្នុងតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ក្នុងពិធីមានការអញ្ជើញប្រធានអង្គការ will Aid មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត មន្ត្រីអមដំណើរ និងអាជ្ញាធរនៅតាមបណ្តាស្រុក។ ប្រភេទឈើដែលបានដាំ ក្រញូង ៣០០ដើម និងគគីរ ១០០ដើម និងក្នុងឱកាសនោះក៏មានការព្រលែងកូនត្រីក្នុងទំនប់ផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter