ចេញផ្សាយ ២៧ សីហា ២០១៩
138
នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈប្រចាំខែសីហា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារត្រូវពិនិត្យរដ្ឋបាលចំហរ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចចក្រ យានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ។ ពិសេសអ្នកវិនិយោគគិនក្នុងខេត្តព្រះសីហនុ អោយមានជំនឿ និងទំនុកចិត្តមករកស៊ីបណ្តាក់ទុននៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីចរាចរណ៍ផ្លូវគោក ត្រូវពិនិត្យលើយានយន្តដែលគ្មានស្លាកលេខ គ្រប់ប្រភេទត្រូវធ្វើការឃាត់ទុក ហេីយបញ្ជូនទៅឱ្យជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកទៅរក្សាទុក។