មាតិកា
ការចុះពិនិត្យផ្ទៀងផ្ទាត់នូវ លទ្ធភាពសង្រ្គោះ និងការខូចខាចលើផ្ទៃដីដំណាំស្រូវក្នុង ស្រុកព្រៃនប់ និងកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៤ សីហា ២០១៩
150
នៅថ្ងៃសុក្រ ៨កើក ខែស្រាព​ណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៩ លោក ផាន់ សុខន​ ប្រធានការិយាល័យវិស្វកម្មកសិកម្ម បានចុះពិនិត្យផ្ទៀងផ្ទាត់នូវ លទ្ធភាពសង្រ្គោះ និងការខូចខាចលើផ្ទៃដីដំណាំស្រូវក្នុង ស្រុកព្រៃនប់ និងកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលផ្ទៃដីដំណាំស្រូវត្រូវបានសង្រ្គោះ និងខូចខាតមានចំនួន÷ +ស្រុកកំពង់សីលា÷ - ឃុំកំពង់សីលាផ្ទៃដីសង្រ្គោះដោយប្រើជី ១១ហិកតា ថ្នាំកសិកម្មសំលាប់ស្មៅចំនួន ៣៥ហិកតា និងខូចខាតទាំងស្រុង ២ហិកតា។ +ស្រុកព្រៃនប់÷ - ឃុំជើងគោផ្ទៃដីដំណាំស្រូវសង្រោះដោយប្រើជីកសិកម្មចំនួន ៧ហិកតា និងខូចខាតចំនួន ៤ហិកតា។ - ឃុំវេលរេញផ្ទៃដីដំណាំស្រូវសង្រោះដោយប្រើជីកសិកម្មចំនួន២៤,​៧០ហិកតា និងខូចខាតចំនួន ៨ហិកតា។ សរុបរួមផ្ទៃដីដែលត្រូវប្រើជីកសិកម្មមានចំនួន ៤២,៧០ហិកតា និងថ្នាំសំលាប់ស្មៅមានចំនួន ៣៥ហិកតា។ លើករណីនេះកសិករស្នើសុំជី និងថ្នាំ ដើម្បីបំប៉នដំណាំស្រូវឡើងវិញ។
ចំនួនអ្នកចូលទស្សនា
Flag Counter