ចេញផ្សាយ ២៣ សីហា ២០១៩
296
ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងមន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំគោលគំនិត ស្ដីពី សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សមាសភាព ចូលរួមមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទចំនួន២៥រាជធានីខេត្ត។ សម្ព័ន្ធសហគមន៍កសិកម្មនេះនឹងត្រូវបង្កើតនៅចុងឆ្នាំ២០១៩នេះ។