ចេញផ្សាយ ២៣ សីហា ២០១៩
212
ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះណែនាំដល់អាជីវករលក់ថ្នាំសត្វ និងចំណីសត្វ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលក្រុមការងារ បានណែនាំដល់អាជីវករមួយចំនួន ដោយមិនអនុញ្ញាតឱ្យលក់ថ្នាំ និងចំណីសត្វគ្មានគុណភាព ហួសការបរិច្ឆេទ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស និងសត្វ។ ម្យ៉ាងទៀតត្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវ បើមិនដូច្នេះទេត្រូវផ្អាកអាជីវកម្ម ឬចាត់វិធានការតាមច្បាប់ស្ដីពី សុខភាពសត្វ និងផលិតកម្មសត្វ។