មាតិកា
ការចុះពិនិត្យការសាងសងសំណង់អាណាធិបតេយ្យដែលសង់លើចំណីព្រែកដែននេសាទ
ចេញ​ផ្សាយ ២១ សីហា ២០១៩
261
ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់(ស្តីទី) បានចូលរួមជាមួុយក្រុមការងារចម្រុះរបស់រដ្ឋបាលស្រុកព្រៃនប់ ដើម្បីចុះពិនិត្យការសាងសង់សំណង់អាណាធិបតេយ្យដែលសង់លើចំណីព្រែកដែននេសាទ ដែលស្ថិតនៅភូមិអុង ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុចំនុច(ចំការដូងជាប់ព្រំប្រទល់ឃុំបិតត្រាំង)។ ជាលទ្ធផលឃើញមានកូនផ្ទះតូចៗសង់ពីឈើសរុបចំនួន៦៧ខ្នង។ ចំពោះកូនផ្ទះដែលសាងសងក្រុមការងារបានបាញ់ស្លាកឱ្យរុះរើចេញចំនួន ៣១ខ្នង ដោយទុករយៈពេល៧ថ្ងៃដើម្បីឱ្យធ្វើការរុះរើចេញដោយខ្លួនឯង និង៣៦ខ្នងទៀតរក្សាទុកជាបណ្តោះអាសន្ន។
ចំនួនអ្នកចូលទស្សនា
Flag Counter