មាតិកា
ការចុះពិនិត្យស្ថានភាពស្រូវវស្សាក្រោយពេលទឹកស្រក ក្នុងពេលជំនន់ទឹកភ្លៀងរួច នៅស្រុកកំពង់សីលា និងស្រុកព្រៃនប់
ចេញ​ផ្សាយ ២១ សីហា ២០១៩
102
ថ្ងៃអង្គារ៥រោច ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ២០ ខែសីហា ឆ្នាំ២០១៩ យោងតាមការចង្អុរបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាត ឯកឧត្តម គង់ វិតានៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពស្រូវវស្សាក្រោយពេលទឹកស្រក ក្នុងពេលជំនន់ទឹកភ្លៀងរួច នៅស្រុកកំពង់សីលា និងស្រុកព្រៃនប់ ដោយបានពិនិត្យឃើញថា៖ ផ្ទៃដីដំណាំស្រូវដែលខូចខាតទាំងស្រុងនៅឃុំកំពង់សីលា ចំនួន០២ហ.ត។ដោយឡែកនៅស្រុកព្រៃនប់មាន ឃុំជើងគោ ឃុំវាលរេញ ឃុំសាមគ្គី ឃុំទឹកល្អក់ ក្នុងនោះឃុំចំនួនពីរដែលរងការខូចខាតជាងគេ គឺឃុំជើងគោ ខូចខាតទាំងស្រុងចំនួន៤ហ.ត និងឃុំវាលរេញខូចខាតទាំងស្រុកចំនួន០៨ ហ.ត។ ចំពោះ ឃុំសាមគ្គី និងឃុំទឹកល្អក់មិនរងការខូចខាតនោះទេ។ ជាសំណូមពររបស់កសិករក្នុងស្រុកកំពង់សីលា និងស្រុកព្រៃនប់ ក្រោយពេលរងការខូចខាតដោយជំនន់ទឹកភ្លៀងគឺ សុំអោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ជួយជាថ្នាំកសិកម្មសំលាប់ស្មៅ និងជីកសិកម្ម ដើម្បីជួយសង្រោះស្រូវដែលនៅសល់ក្រោយពីជំនន់ទឹកភ្លៀងចំនួន៣១ ហ.ត។
ចំនួនអ្នកចូលទស្សនា
Flag Counter