ចេញផ្សាយ ២០ សីហា ២០១៩
286
ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំស្តីពីការចុះអនុវត្ត វិធានការ លើករណី ទន្ទ្រានកាន់កាប់ដីចំណីឆ្នេរសមុទ្រក្នុង ស្រុកស្ទឹងហាវ នៅរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការង គ អ ឆ ក នឹងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត។ ខ្លឹមសារនៃកិច្ចប្រជុំ÷
- ពិភាក្សាលើការបោះបង្គោលអាណាធិបតេយ្យនៅជិតឆ្នេរតាបារាំង ដោយត្រូវរុះរើសំណង់ខុសច្បាប់ចោល និងកន្លែងចំណុចពយយាយ ម៉ី ដែលជនខិលខូចបានកាប់ព្រៃកោងកាង និងចាក់ដីលុបកន្លងមក។
- ស្នើរឱ្យមន្ត្រីជំនាញជលផល អនុវត្តន៍ច្បាប់បន្ត ដោយសហការជាមួយអាជ្ញាធរ។ ក្រោយពីបំពេញបេសកកម្មរួច ការិយាល័យជំនាញត្រូវធ្វើរបាយការណ៍ ជូនអភិបាលខេត្ត ដោយឆ្លងតាមរយៈអភិបាលរងខេត្ត ហើយជំនាញក៏ត្រូវធ្វើរបាយការណ៍មកអគ្គលេខាធិការតំបន់ឆ្នេរ គ អ ឆ ក អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍នៅពយ យាយ ម៉ី ស្ថិតក្នុងភូមិម៉ុងឫទ្ធី២ ឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយក្រុមការងារនូវបន្តសកម្មភាពជាច្រើនទៀត។