ចេញផ្សាយ ២០ សីហា ២០១៩
100
ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះល្បាតនៅតាមផ្សារក្នុងក្រុមព្រះសីហនុុ។ ជាលទ្ធផលបានឃាត់ឡានដឹកផលិតផលសត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ ដែលមានប្រភពមកពីភ្នំពេញ ក្នុងនោះមាន ទា ១៦០០ក្បាល ពោះវៀនទា ៨០០គ.ក សាច់មាន់ ៣២០គ.ក និងហតដក ៤០០គ.ក។ ចំពោះផលិតផលខាងលើ ក្រុមការងារបានធ្វើកិច្ចសន្យា និងណែនាំឱ្យគោរពច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។