មាតិកា
ការចូលរួមទស្សនកិច្ចនៅសហគមន៍ទងធ្លករីកចំរើន (ក្រុមបណ្តុំផលិតកម្មផ្សិតចំបើង) និងសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង (ក្រុមប្រមូលផ្តុំកសិផលស្វាយរៀង) នៅខេត្តស្វាយរៀង
ចេញ​ផ្សាយ ១៩ សីហា ២០១៩
155
ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រី្តក្រោមឱវាទចំនួន២រូប ដើម្បីចូលរួមទស្សនកិច្ចនៅសហគមន៍ទងធ្លករីកចំរើន (ក្រុមបណ្តុំផលិតកម្មផ្សិតចំបើង) និងសហគមន៍ផ្គត់ផ្គង់កសិផលស្វាយរៀង (ក្រុមប្រមូលផ្តុំកសិផលស្វាយរៀង) នៅខេត្តស្វាយរៀង។ ក្នុងដំណើរទស្សនកិច្ចសហគមន៍ទាំងនេះបានបង្ហាញអំពីខ្សែចង្វាក់ផលិតកម្មសហគមន៍របស់ពួកគាត់ ពីការផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារក្នុងខេត្ត និងទៅទីក្រុងភ្នំពេញ ដូចជាហាងលក់កសិកផល និងផ្សារទំនើបអ៉ីអនជាដើម តាមរយៈការធ្វើកិច្ចសន្យាជាមួយគ្នា។ ម្យ៉ាងវិញទៀតបានពួកគាត់បានចែករំលែកនូវបទពិសោធន៍តាំងពីការចាប់ផ្តើមបង្កើតសហគមន៍មកដល់បច្ចុប្បន្ន ដែលមានការជួយឧបត្ថម្ភពីអង្គការ និងការគាំទ្រពីមន្ទីរកសិកម្ម។ ប៉ុន្តែទោះជាទទួលបានភាពជោគជ័យបែបនេះ ក៏ពួកគាត់នៅតែមានបញ្ហាប្រឈមខ្លះដែរដូចជា ការផ្គត់ផ្គង់មិនគ្រប់គ្រាន់នឹងតម្រូវកាទីផ្សារ។ ការធ្វើទស្សកិច្ចនេះ ទទួលបានការរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង សហការជាមួយ ASPIRE។
ចំនួនអ្នកចូលទស្សនា
Flag Counter