ចេញផ្សាយ ១៩ សីហា ២០១៩
95
នាព្រឹកថ្ងៃចន្ទ ខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តប្រចាំខែកញ្ញា ឆ្នាំ២០១៩។ គោលបំណងនៃកិច្ចប្រជុំបានពិភាក្សាលើបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយសមស្របសម្រាប់ការអនុវត្តការងារតាមការិយាល័យ ក៏ដូចជាខណ្ឌឱ្យបានកាន់តែប្រសើឡើង។ បន្ថែមពីនេះទៀតថ្នាក់ដឹកមន្ទីរបានដាក់ទិសដៅការងារដែលត្រូវធ្វើបន្តថែមទៀតដល់ការិយាល័យ និងខណ្ឌរដ្ឋបាលទាំងពីរ(ជលផល និងព្រៃឈើ)សម្រាប់អនុវត្តនៅខែបន្ត។ មានការអញ្ជើញចូលរួមពីមន្រ្តីគ្រប់ការិយាល័យ និងលោកនាយខណ្ឌរដ្ឋបាលជល លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយផ្នែករដ្ឋបាលជល និងព្រៃឈើ។