មាតិកា
ការឃាត់ជនសង្ស័យម្នាក់ និងអេស្កាវើទ័រមួយគ្រឿងពីបទគោះកកាយដីគម្រប់ព្រៃឈើ
ចេញ​ផ្សាយ ១៩ សីហា ២០១៩
133
ថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានទទួលជនសង្ស័យពីអធិការស្រុកព្រៃនប់ ក្រោយក្រុមការងាររដ្ឋបាលស្រុកព្រៃនប់ ចាប់ឃាត់ជនសង្ស័យម្នាក់ និងអេស្កាវើទ័រមួយគ្រឿងពីបទគោះកកាយដីគម្រប់ព្រៃឈើ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។ ក្នុងករណីនេះក្រុមការងាររដ្ឋបាលព្រៃឈើនឹងបន្តនីតិវិធី គឺត្រូវចុះពិនិត្យទីតាំងឡើងវិញ ដើម្បីមានភាពច្បាស់លាស់បន្ថែមមុននឹងដំណើរការច្បាប់។ រីឯអេស្កាវើទ័រក្រុមការងារបានយកមករក្សាទុកនៅរដ្ឋបាលស្រុកព្រៃនប់។
ចំនួនអ្នកចូលទស្សនា
Flag Counter