ចេញផ្សាយ ១៥ សីហា ២០១៩
129
នៅព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩
លោក ម៉ី សុផាន់ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ បានចូលរួមអង្គសិក្ខាសាលាមួយ ស្តីពីឧស្សាហកម្មកៅស៊ូធម្មជាតិ នៅផ្ទះសំណាក់ខេមរា ១ ទីរួមខេត្តកំពត ក្រោមអធិបតីភាព លោក បណ្ឌិត អូន សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ លោក អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត ដែលមានសិក្ខាកាមចូលរួមចំនួន ៤០ នាក់ ស្ត្រី ៧នាក់។ គោលបំណងនៃអង្គសិក្ខាសាលា ដើម្បីបញ្ជ្រាបចំណេះដឹង អំពីស្ថានភាពដំណាំកៅស៊ូពិភពលោក និងចេះគ្រប់គ្រងទិន្នន័យកៅស៊ូឱ្យកាន់តែច្បាស់លាស់។