មាតិកា
ការចុះតាមដានស្ថានភាពស្រូវវស្សា ដែលទទួលរងគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកកំពង់សីលា និងព្រៃនប់
ចេញ​ផ្សាយ ១៤ សីហា ២០១៩
112
ថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្រុុមការងារមន្រ្តីមន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរឃំុ ដើម្បីចុះតាមដានស្ថានភាពស្រូវវស្សា ដែលទទួលរងគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកកំពង់សីលា និងព្រៃនប់÷ ជាលទ្ធផលពិនិត្យឃើញថា មិនទាន់មានផលប៉ះពាល់លើ ដំណាំស្រូវទេ ទោះទទួលរងពីគ្រោះជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមុនក៏ដោយ។ បណ្តាឃុំដែលលិចគឺ÷ - ស្រុកព្រៃនប់ ឃុំដែលទឹកជំនន់ដោយទឹកភ្លៀងខ្លាំងជាងគេ ឃុំតានៃ ,ជើងគោ,វាលរេញ,សាមគ្គី,ទឹកល្អក់ - ស្រុកកំពង់សីលា ឃុំដែលទឹកជំនន់ដោយទឹកភ្លៀងខ្លាំងជាងគេ ឃុំកំពង់សីលា,ស្ទឹងឆាយ​ គិតត្រឹមថ្ងៃអង្គារ៍នេះដែរ ផ្ទៃដីស្រែដែលបានលិចខ្លាំងតាមបណ្តាឃំុខាងលេីនៃស្រុកទាំង២បានស្រកមួយចំនួនធំហេីយ។ក្នុងករណីខាងលើខាងក្រុមការងារនៅតែបន្តសហការ និងតាមដានជាមួយការិយាល័យកសិកម្មស្រុក និងអាជ្ញាធរឃំុទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter