មាតិកា
ការចូលរួមស្តីពីការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមលើ គម្រោង សាងសង់ និងអាជីវកម្មសណ្ឋាគារ ថ្នាក់ផ្កាយ៥ លើផ្ទៃដីទំហំ ២៧.៨០៦ ម៉ែត្រក្រឡា
ចេញ​ផ្សាយ ១៤ សីហា ២០១៩
113
ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារមន្ត្រីនៃមន្ទីរកសិកម្មចំនួន៤រូប បានចូលរួមប្រជុំស្តីពីការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោង សាងសង់ និងអាជីវកម្មសណ្ឋាគារ ថ្នាក់ផ្កាយ៥ លើផ្ទៃដីទំហំ ២៧.៨០៦ ម៉ែត្រក្រឡា នៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ។ ទីកន្លែងសាងសង់ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិរាម ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណ ៨,៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរ:ជាតិ។
ចំនួនអ្នកចូលទស្សនា
Flag Counter