ចេញផ្សាយ ១២ សីហា ២០១៩
119
ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩
ក្រោយពីបានពិនិត្យលើសត្វក្រពើចំនួន ២ក្បាលមក មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះរកប្រភពក្រពើដែលប្រជាពលរដ្ឋចាប់បាននៅ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រពើចំនួន ២ក្បាល ដែលជាប្រភេទក្រពើចិញ្ចឹម មានទំងន់ប្រហែលជា ៥គីឡូក្រាម បណ្តាយខ្លួនប្រវែង ០.៦ម៉ែត្រ។ តាមប្រភពបានឱ្យដឹងថាជាកម្មសិទ្ធិរបស់សាលាឡាយដែលបានរួចចំនួន ៦ក្បាល តែ៤ក្បាលត្រូវបានចាប់ និង២ក្បាលទៀត ត្រូវប្រជាពលរដ្ឋចាប់បាន។