ចេញផ្សាយ ១២ សីហា ២០១៩
150
ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩
លោក ម៉ី សុផាន់ មន្ត្រីទទួលការិយាល័យកៅស៊ូ បានចុះពិនិត្យមើលស្ថានភាពនៃការខូចខាត និងការរងផលប៉ះពាល់ទៅលើដំណាំកៅស៊ូដែលមានការបាក់រលំដើមដោយសារខ្យល់កន្ត្រាក់លាយឡំជាមួយជំនន់ទឹកភ្លៀង របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ ជាលទ្ធផល ដើមកៅស៊ូចៀរជ័រចំនួន ១៥០០ដើម គិតជាផ្ទៃដីចំនួន ៣ហិកតាបានបាក់រលំ គិតពីថ្ងៃទី៣ដល់៩ ខែសីហា ឆ្នាំ២០១៩។