ចេញផ្សាយ ១២ សីហា ២០១៩
142
ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៩
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យស្ថានភាពវារីវប្បកម្មនៅក្នុងឃុំទឹកថ្លា ទឹកល្អក់ និងបឹងតាព្រហ្ម ដែលទទួលរងគ្រោះដោយទឹកជំនន់។ ជាលទ្ធផល÷
- ឃុំទឹកថ្លា នៅព្រែកត្រពាំងពៅប្រជាពលរដ្ឋចំនួុន៣០ គ្រួុសារ មានបែត្រីចំនួន៣០០បែ ដោយក្នុងមួយបែមានកូនត្រីស្ពង់ចំនួន១០.០០០កូន ត្រូវហូរដាច់ចូលសមុទ្រទាំងអស់។
- ឃុំទឹកល្អក់ប្រជាពលរដ្ឋចិញ្ចឹមក្តាមថ្ម៣៨គ្រួុសារ ក្នុងមួយគ្រួសារដាក់កូនក្តាមចំនួន ១០០កូន បានបាត់បង់ប្រមាណជា ៣០ភាគរយ។
- ឃុំបឹងតាព្រហ្ម ប្រជាពលរដ្ឋចិញ្ចឹមត្រីទឹកសាប(ត្រីផ្ទុក់) ចំនួុន ៨គ្រួុសារ ដោយក្នុងមួយគ្រួុសារដាក់កូនត្រី ចំនួន១០.០០០កូន បានបាត់បង់ប្រមាណជា៣០ភាគរយ។