មាតិកា
ពិនិត្យស្ថានភាពស្រូវវស្សា និងជំនន់ទឹកភ្លៀង នៅឃុំកំពង់សីលា និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១០ សីហា ២០១៩
174
ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារមន្ទីរកសិកម្ម សហការណ៍ជាមួយអាជ្ញាធរឃុំ បានចុះពិនិត្យស្ថានភាពស្រូវវស្សា និងជំនន់ទឹកភ្លៀង នៅឃុំកំពង់សីលា និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានពិនិត្យឃើញថា ៖ - ឃុំកំពង់សីលា និងឃុំស្ទឹងឆាយ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ មេឃបានរាំងភ្លៀងប្រហែលជា៣ម៉ោងហើយ ក្នុងនោះដែរ ស្ថានភាពទឹកដែលជំនន់ដោយទឹកភ្លៀងបានស្រក នៅផ្នែកខាងលើ ។ គិតត្រឹមថ្ងៃនេះដែរ ចំពោះដំណាំស្រូវវស្សា និងសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋគឺិមិនទាន់មានផលប៉ះពាល់ និងខូចខាតអ្វីនោះឡើយ។
ចំនួនអ្នកចូលទស្សនា
Flag Counter