ចេញផ្សាយ ១០ សីហា ២០១៩
114
ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩
ក្រុមការងារមន្ត្រីនៃមន្ទីរកសិកម្មខេត្តព្រះសីហនុបានសហការណ៍គ្នាចុះជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះជំនន់ទឹកភ្លៀងនៅឃំុសាមគ្គី ស្រុកព្រៃនប់៖
- ភូមិតាអោងធំ ទឹកលិចផ្ទះចំនួន៥០ខ្នង និងបានជួយជម្លៀសសម្ភារៈ និងសត្វគ្រប់ប្រភេទបាន៧ខ្នង ក្នុងនោះដែរអាជ្ញាធរឃំុ សហការជាមួយប្រជាពលរដ្ឋ បានកាយផ្តាច់ផ្លូវមួយកន្លែងនៅភូមិតាអោងធំ ដើម្បីរំដោះទឹក
- ភូមិបឹងរាំង ទឹកលិចចំនួន២០ខ្នង នឹងជួយជម្លៀសសម្ភារៈ និងសត្វគ្រប់ប្រភេទបាន១ខ្នង ហើយបានជួយដឹកចម្លងប្រជាពលរដ្ឋបានចំនួន២ជើង ចំនួន២៣នាក់។