ចេញផ្សាយ ១០ សីហា ២០១៩
103
ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានសហការជាមួយម្ចាស់វារីវប្បកម្ម ឈ្មោះ ខោល ធី ដែលរស់នៅឃុំសាមគ្គី ដើម្បីពិនិត្យពីផលប៉ះពាល់ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងបានធ្វើឱ្យទឹកក្នុងព្រែកកំពង់ស្មាច់ហូរខ្លាំងបណ្តាលឱ្យបាក់ដាច់បែចិញ្ចឹមត្រីស្ពង់(វារីវប្បកម្មទឹកប្រៃ)ចំនួន ១២បែ និងបាត់បង់ត្រីចំនួុន២.០០០ក្បាល ក្នុងនោះត្រី ១ក្បាលមានទម្ងន់ពី ០.៨០គ.ក្រ ទៅ ១គ.ក្រ។