ចេញផ្សាយ ០៩ សីហា ២០១៩
104
ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងទី៨ ខែសីហា ឆ្នាំ២០១៩
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញម្ចាស់សត្តឃាតដ្ឋានក្រុងដើម្បីប្រជុំណែនាំអំពីបទបញ្ជាផ្ទៃក្នុងរបស់សត្តឃាតដ្ឋានលើចំណុចខ្វះខាតដែលម្ចាស់សត្តឃាតដ្ឋានមិនទាន់អនុវត្តបានដូចជា÷
- ការធ្វើអនាម័យមិនបានស្អាត
- ការផ្តត់ផ្គង់ទឹកស្អាតមិនបានគ្រប់គ្រាន់
- ការផ្គត់ផ្គង់ភ្លើងមិនបានគ្រប់គ្រាន់។
ជាលទ្ធផលនៃកិច្ចប្រជុំ ម្ចាស់សត្តឃាតដ្ឋានត្រូវអនុវត្តនូវចំណុចខ្វះខាតខាត់ខាងលើ និងធ្វើកិច្ចសន្យាក្នុងករណីមិនគោរពតាមបទបញ្ជារផ្ទៃក្នុង។