មាតិកា
ការចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំសម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម
ចេញ​ផ្សាយ ០៧ សីហា ២០១៩
99
ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មចំនួន ១រូប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំសម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម នៅទីស្នាក់ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមចូលរួមមកពីប្រធាន អនុប្រធាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៥រាជធានីខេត្ត និងអង្គការក្រៅរដ្ឋាភិបាល។ សិក្ខាសាលានេះរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង÷ - ការបង្កើតឯកសារគោលរួមមួយសម្រាប់អនុវត្ត។ - អភិវឌ្ឍន៍ និងគ្រប់គ្រងធនធានមនុស្សក្នុងការងារផ្សព្វផ្សាយកសិកម្ម។ - ជំរុញសេវាផ្សព្វផ្សាយកសិកម្មឱ្យកាន់តែមានប្រសិទ្ធ។
ចំនួនអ្នកចូលទស្សនា
Flag Counter