ចេញផ្សាយ ០៧ សីហា ២០១៩
112
ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩
ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់អាជីវករលក់ដូរសាច់សត្វចំនួន ៤៤តូប និងអ្នកលក់សាច់ចំនួន ១៤តូប នៅផ្សារលើក្រុងព្រះសីហនុ។ ចំពោះកន្លែងតាំងលក់ខាងលើក្រុមការងារបានផ្តល់យោបល់ឱ្យអាជីវករទាំងអស់ត្រូវមានអនាម័យ រួមទាំងតាំងសាច់លក់តាមបច្ចេកទេស និងសាច់ដែលមានគុណភាពល្អទើបអនុញ្ញាត្តឱ្យលក់លើទីផ្សារ។