ចេញផ្សាយ ០៧ សីហា ២០១៩
174
ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារមន្ទីរកសិកម្ម បានចុះពិនិត្យស្ថានភាពស្រូវវស្សា ដែលរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង នៅភូមិវាល និងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានការចូលរួមពី លោកអនុប្រធានការិយាល័យកសិកម្មស្រុកកំពង់សីលា និងអាជ្ញាធរភូមិវាល និងភូមិថ្មី។ ជាលទ្ធផលសង្កេតឃើញថា៖
- ភូមិវាលផ្ទៃដីស្រែលិចដោយជំនន់ទឹកភ្លៀង បានស្រកប្រហែល ៣០ស.ម
- ភូមិថ្មីផ្ទៃដីស្រែលិចដោយជំនន់ទឹកភ្លៀង បានស្រកប្រហែល ២០ស.ម
- ក្នុងនោះដែរជំនន់ទឹកភ្លៀងនៅភូមិទាំងពីរខាងលើពុំទាន់បណ្តាលអោយមានការប៉ះពាល់ និងខូចខាតដល់ដំណាំស្រូវនោះទេ។
ក្នុងការងារនេះក្រុមការងារមន្ទីរកសិកម្មបន្តចុះតាមដានដំណាំស្រូវជាប្រចាំ។