ចេញផ្សាយ ០៦ សីហា ២០១៩
111
ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុចំនួន ៥នាក់ បានចូលរួមកិច្ចប្រជុំការងាររវាងអង្គភាពពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រះសីហនុដែលមានសមាសភាពចូលរួមពីមន្ត្រីនគរបាលយុត្តិធម៌ផ្សេងទៀតក្នុងខេត្តព្រះសីហនុចំនួន ៧៥នាក់។ នៅក្នុងកិច្ចប្រជុំនេះ មានបទបង្ហាញចំនួន ៣គឺ÷
-បទល្មើសដែលជួបប្រទះច្រើនក្នុងច្បាប់ភូមិបាលឆ្នាំ២០០១។
-ការទទួលខុសត្រូវព្រហ្មទណ្ឌ ក្នុងច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
-ការកសាងសំណុំរឿងក្នុងបទល្មើសគ្រឿងញៀន។
សូមជម្រាបជូនផងដែរ កិច្ចប្រជុំខាងលើនេះគឺបញ្ហាក្តៅគគុក ទៅលើវិវាទដីធ្លី និងភាពអនាធិបតេយ្យលើដីរដ្ឋ។ ដោយអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អនុញ្ញាតឱ្យមាន សំណួរ-ចម្លើយ ពីគ្រប់អង្គភាពពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពជាពិសេសសំដៅទៅលើដីព្រៃឈើ និងដីបរិស្ថាន។