ចេញផ្សាយ ០៥ សីហា ២០១៩
111
ថ្ងៃចន្ទ សា០៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចំនួន ២រូប ចុះពិនិត្យស្រូវវស្សា នៅភូមិថ្មី និងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្នុងសកម្មភាពនេះសហការជាមួយ លោក អនុប្រធានការិយាល័យកសិកម្មស្រុកកំពង់សីលា មេភូមិវាល និងមេភូមិថ្មី។ ជាលទ្ធផលសង្កេតឃើញថា ៖
- ភូមិវាលផ្ទៃដីស្រែលិចដោយជំនន់ទឹកភ្លៀងចំនួន ២៣ហិកតា។
- ភូមិថ្មីផ្ទៃដីស្រែលិចដោយជំនន់ទឹកភ្លៀងចំនួន ២០ហិកតា។
បញ្ជាក់ក្នុងនោះដែរជំនន់ទឹកភ្លៀងនៅភូមិទាំងពីរខាងលើពុំទាន់បណ្តាលអោយមានការប៉ះពាល់ និងខូចខាតដល់ដំណាំស្រូវនោះទេ។
*ដំណោះស្រាយ ៖
- មន្ទីរកសិកម្ម សហការណ៍ជាមួយអគ្គនាយកដ្ឋានកសិកម្ម ត្រៀមពូជស្រូវ សម្រាប់សង្គ្រោះរដូវវស្សាក្នុងករណីស្រូវខូចខាត និងចុះតាមដានដំណាំស្រូវជាប្រចាំ។