មាតិកា
កិច្ចប្រជុំស្តីពីការពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលពីសត្វនៅតាមសត្តឃាត ក្នុងខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៥ សីហា ២០១៩
96
ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីបើកកិច្ចប្រជុំស្តីពីការពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលពីសត្វនៅតាមសត្តឃាត ក្នុងខេត្តព្រះសីហនុ នាសាលប្រជុំតូច នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីមន្រ្តីប្រចាំការនៅទីសត្តឃាតដ្ឋានទាំងអស់។ លទ្ធផលនៃកិច្ចប្រជុំ÷ - ត្រូវធ្វើបដាផ្សព្វផ្សាយស្តីពីជម្ងឺឆ្លងសត្វ និងដាក់លេខទូរស័ព្ទបិទចែកចាយតាមស្រុក។ - ត្រូវរៀបចំសត្តឃាតដ្ឋានឱ្យមានអនាម័យ។ - ត្រូវទុកដាក់សាច់ និងព្យួរតាមបច្ចេកទេព្រមទាំងមានអនាម័យ។ - ត្រូវបង្កើតក្រុមព័ត៌មាន( telegram WhatsApp...) ដើម្បីទទួលព័ត៌មានទាន់ហេតុការណ៍។ - ត្រូវពិនិត្យឱ្យបានហ្មត់ចត់លើសាច់សត្វ និងលើផលិតផលដែលមានដើមកំណើតពីសត្វដែលមានសារធាតុគីមី និងរឹបអូសលើផលិតផលសាច់ដែលគ្មានច្បាប់អនុញ្ញាតត្រូវ ព្រមទាំងផាកពិន័យតាមវិធានការបសុពេទ្យ។ - ត្រូវសហការជាមួយកាំកុងត្រូលក្នុងករណីចាំបាច់ណាមួយ ដើម្បីពិនិត្យសារធាតុគីមី។
ចំនួនអ្នកចូលទស្សនា
Flag Counter