មាតិកា
ការចុះពិនិត្យស្រូវព្រោះដែលមានបញ្ហាក្នុងឃុំ សាមគ្គី ស្រុកព្រៃនប់
ចេញ​ផ្សាយ ០២ សីហា ២០១៩
106
ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះពិនិត្យស្រូវព្រោះដែលមានបញ្ហាក្នុងឃុំ សាមគ្គី ស្រុកព្រៃនប់។ ជាលទ្ធផលសង្កេតឃើញថា ស្រូវព្រោះដែលមានបញ្ហាកើតមាននោះគឺបណ្ដាលមកពីប្រជាកសិករបានធ្វើការបាញ់ថ្នាំកំចាត់ស្មៅ ដែលធ្វើអោយប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្រូវ។ ចំពោះដំណោះស្រាយ បានពន្យល់ណែនាំអោយប្រជាកសិករក្រោយពីបាញ់ថ្នាំស្មៅរួចរយៈពេល១សប្ដាហ៍ឱ្យធ្វើការបាចជីបំប៉នបន្ថែមដើម្បីឱ្យស្រូវមានការលូតលាស់ជាធម្មតាឡើងវិញ។ ម្យ៉ាងវិញទៀតចំពោះស្ថានភាពដំណាំស្រូវក្នុងស្រុកព្រៃនប់ពុំទាន់មានជួបនូវបញ្ហាសត្វល្អិតចង្រៃ ជម្ងឺ អ្វីនោះទេ យ៉ាងណាទៀតសោតនឹងនៅតែបន្តតាមដានបន្តទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter