ចេញផ្សាយ ០២ សីហា ២០១៩
98
ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ ការចុះត្រួតពិនិត្យ ស្រាវជ្រាវ និងទប់ស្កាត់ការំលោភ និងកាន់កាប់ដីរដ្ឋខុសច្បាប់ ដែលប្រព្រឹត្តធ្វើនៅសាលប្រជុំតូច នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមដោយប្រតិភូអមដំណើរ លោកប្រធាន-លោកអនុ ប្រមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុ និងខណ្ឌរដ្ឋបាលជលផលកំពង់សោម។