ចេញផ្សាយ ០២ សីហា ២០១៩
96
ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩
លោក នេន ចំរើនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមផ្សព្វផ្សាយ អំពើពុករលួយ ស្ដីពី «ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ»និងច្បាប់ស្តីពីវិសោធនកម្ម «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដោយឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង ជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនៃខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងនៅរដ្ឋបាលខេត្តព្រះសីហនុដោយមានការចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។