ចេញផ្សាយ ០១ សីហា ២០១៩
102
ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩
វេលាម៉ោង ៥ទាបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បានឃាត់បាននូវរថយន្តដឹក ផលិតផលសត្វរួមមាន សាច់ប៉ាតតេ ១២០គីឡូ ប្រហិតសាច់មាន់ ៦០គីឡូ ប្រហិតសាច់គោ ៤០៥គីឡូ សាច់ជ្រូកចង្កាក់ ២០គីឡូ។ រាល់ផលិតផលសាច់ទាំងនេះគ្មានច្បាប់ដឹកជញ្ជូនមកការិយាល័យផលិតកម្ម និងបសុព្យាបាលមួយណាឡើយ។ ក្នុងករណីខាងលើក្រុមការងារបានឃាត់ ដើម្បីធ្វើការណែនាំអំពីវិធានការច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងធ្វើការផាកពិន័យទៅតាមវិធានបសុពេទ្យ។