មាតិកា
ការចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រកសិកម្ម និងប្រមូលចងក្រងទិន្នន័យគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម
ចេញ​ផ្សាយ ៣១ កក្កដា ២០១៩
111
ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលត្រូវនឹងថ្ងៃទី៣១ ខែ កក្ដដា ឆ្នាំ២០១៩ ក្រុមមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រកសិកម្ម និងប្រមូលចងក្រងទិន្នន័យគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាពលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ព្រះសីហនុ។ ក្នុងវគ្គបណ្តុះបណ្តាលធ្វើឡើងដោយគ្រូបច្ចេកទេសមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចំនួនអ្នកចូលទស្សនា
Flag Counter