ចេញផ្សាយ ៣១ កក្កដា ២០១៩
109
នាព្រឹកថ្ងៃពុធ ១៥រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលត្រូវនឹងថ្ងៃទី៣១ ខែ កក្ដដា ឆ្នាំ២០១៩
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ ការចុះត្រួតពិនិត្យការអនុវត្តន៍សៀវភៅបន្ទុក និងកិច្ចសន្យាភាសុីសត្តឃាតដ្ឋាន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមវត្តមានលោកជំទាវ ហៀក ហុីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការចូលរួម លោកអនុប្រធានមន្ទីរកសិកម្ម លោក លោកស្រី អញ្ជើញពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថាន រតនាគារជាតិ ម្ចាស់សត្តឃាតដ្ឋាន។ លោកជំទាវប្រធានអង្គប្រជុំបានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់សត្តឃាតដ្ឋាន ដោយបានចូលរួមបង់ពន្ធជូនរតនាគារជាតិខេត្តព្រះសីហនុ ក៏ដូចមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុបានទាន់ពេលវេលា និងការសំអាតអនាម័យទីសត្តឃាតដ្ឋានជាដើម ក្នុងនោះផងដែលលោកជំទាវក៏បានកោតសរសើដល់ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ដែលបានអនុវត្តការងារក្នុងដែនសម្ថកិច្ចរបស់ខ្លួនបានយ៉ាងល្អ។