ចេញផ្សាយ ៣១ កក្កដា ២០១៩
110
ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទចំនួន ៥រូប ដើម្បីចូលរួមពិធីបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan the Pure Bay របស់ក្រុមហ៊ុន អេវើ អឹសេន ឌីវេឡុបម៉ិន ឯ.ក នៅតំបន់ពាណិជ្ជកម្មឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានថ្នាក់ជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងពិធីទាំងមូលមានការអញ្ជើញចូលរួមពីកងរាជអាវុធហត្ថ ប៉ូលិស នគរបាល លោកគ្រូអ្នកគ្រូ និងមន្ទីរជំនាញជុំវិញខេត្ត និងពីសំណាក់ភ្ញៀវកិត្តិយស ជាតិ និងអន្តរជាតិផងដែរ។