មាតិកា
ការចុះពិនិត្យស្រូវព្រោះ នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
106
នៅព្រឹកថ្ងៃអង្គារ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ដើម្បីចុះពិនិត្យស្រូវព្រោះ នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្នុងនោះមានការអញ្ជើញចូលរួមពីលោកអនុប្រធានការិយាល័យកសិកម្មស្រុកកំពង់សីលា និងអាជ្ញាធរមូលដ្ឋានក្នុងស្រុក។ ជាលទ្ធផលសង្កេតឃើញថា៖ - មានវត្តមានសត្វមមាចត្នោត ដង្កូវមូលស្លឹក និងជំងឺផ្សិតតិចតួចនៅលើផ្ទៃដីប្រមាណ៥ហិកតា តែមិនធ្វើឲ្យខូចខាតដល់ដំណាំស្រូវ និងទិន្នផលនោះនោះទេ។ ដំណោះស្រាយ ៖ - ក្រុមការងារបានផ្តល់ថ្នាំពុលកសិកម្មជូនដល់កសិករចំនួន ៦គ្រួសារ ស្មើរនឹង ២១កញ្ចប់។ - ក្រុមការងារបានណែនាំពីវិធីសាស្រ្តការប្រើប្រាស់ថ្នាំពុលកសិកម្មជូនដល់កសិករ។
ចំនួនអ្នកចូលទស្សនា
Flag Counter