ចេញផ្សាយ ៣០ កក្កដា ២០១៩
99
ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក អាត ផល្លី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមប្រជុំដើម្បីវាស់វែងដីរដ្ឋនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ និងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ប្រព្រឹត្តទៅនាសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក ឈិន សេងងួន អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ តំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងរដ្ឋបាលជលផល អភិបាលស្រុកព្រៃនប់ ទីចាត់ការវិនិយោគ និងទីចាត់ការអន្តរវិស័យ។