ចេញផ្សាយ ៣០ កក្កដា ២០១៩
125
ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៩
លោក កែវ ចំរើន នាយរងផ្នែកជលផលព្រៃនប់ បានចូលរួមព្រលែងកូនត្រីកាបស និងត្រីឆ្ពិន ចំនួន១៦.០០០កូន ចូលក្នុងស្រះស្ថានីយ៍ពិសោធន៍កសិកម្ម មានទីតាំងស្ថិតនៅ ភូមិបត់សេមាន់ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោកអនុប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់។