មាតិកា
ពិធីដាំដើមនាងនួនចំនួន ២០០ដើម នៅពាណិជ្ជកម្មតំបន់អូរត្រេះ
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
121
ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៩ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមជាមួយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុ បានធ្វើពិធីដាំដើមនាងនួនចំនួន ២០០ដើម នៅតំបន់ឆ្នេរអូរត្រេះ បរិវេណឆាយណាថោន (China Town) ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីមន្ទីរជុំខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន។ គោលបំណងនៃការដាំដើម្បីសោភ័ណភាព និងគម្របព្រៃឈើ។ ល្ងាចថ្ងៃ ២៧ ០៧ ១៩ ខ្ញុំបាទ និងលោកឡាង សុគន្ធ បានសហការជាមួយតំណាងអ្នកឧបត្ថម្ភកូនឈើ ចុះពិនិត្យផ្ទាល់ដល់ទីតាំងដែលត្រូវដាំ និងកន្លែងរក្សាទុកកូន ឈើ លទ្ធមានដូចខាងក្រោម ១ ទីតាំងដាំ ក្នុងតំបន់ឆាយណាថោន ក្រុមហ៊ុនមកពីខេត្ត យូន ណាន តំបន់អូរត្រេះ។ ការដាំមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ពន្ធ័ សំណង់ លូទឹក ឬបណ្តាញផ្សេងៗទេ ពោលគឺដាំតាមជួរបង្គោលភ្លើង។ ២ រណ្តៅដាំឃ្លាតពីគ្នា ៨ ម៉ែត្រមួយ ជម្រៅត្រូវតាមបច្ចេកទេស គឺ ៨០ x៨០ សង្ទីម៉ែត្រ និងជម្រៅ ក៏៨០ សង្ទីម៉ែត្រដែរ។ គិតត្រឹមល្ងាចមិញ ក្រុមហ៊ុនម៉ៅការដាំជីកបាន ១៧៥ រណ្តៅហើយ។ ពេលដាំគេដាក់ជីធម្មជាតិមួយបាវចូលក្នុងរណ្តៅលាយជាមួយដី។ ៣. ប្រភពកូនឈើ គាស់យកមកពីតំបន់ភ្នំជៀល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាត់កន្សោមស្លឹកកំណើតចេញ តែបច្ចុប្បន្ន មានដុះត្រួយហើយ។ មានមុខកាត់ពី ១២ ទៅ២៥ សង់ទីម៉ែត្រ និងកំពស់ពី ៤ ទៅ ៥ ម៉ែត្រ។ មួយចំនួនទៀតយកមកពីថៃ មិនកាត់កន្សោមស្លឹកចេញទេ មានមុខកាត់ពី ៨ ទៅ ១២ សង្ទីម៉ែត្រ និងកំពស់ ប្រហាក់ប្រហែលគ្នា។ ជាកូនឈើគាស់ពីព្រៃធម្មជាតិដូចគ្នា គ្រាន់តែវាជ្រុះស្លឹកចាស់ និងចាប់ផ្តើមលាស់ត្រួយថ្មី។ រីឯសុខភាពល្អដូចគ្នា។ ទីតាំងដាំជាដីចាក់ថ្មី មានខ្សាច់សមុទ្រ លាយដីឥដ្ឋ ណាមួយដីតំបន់សមុទ្រ មិនសូវសមប្រកប និងពូជនាងនួនទេ។
ចំនួនអ្នកចូលទស្សនា
Flag Counter