ចេញផ្សាយ ២៧ កក្កដា ២០១៩
107
នៅថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ខ្ញុំលោក សុខ រិទ្ធី មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី "ស្តង់ដាបង្គន់សាធារណៈ" "ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍" និង "ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍" នៅសាលប្រជុំធំ នៃរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជុំរុញការប្រឡងប្រណាំង ដែលមានការអញ្ជើញចូលរួមពីស្ថាប័ន អង្គភាព មន្ទីរ និងវិស័យឯកជន ដែលសិក្ខាកាមចូលរួមសរុបចំនួន៩៦នាក់ ក្នុងនោះស្រី២៤នាក់។