មាតិកា
ការចូលរួមអង្គសិក្ខាសាលាស្ដីពី ការគ្រប់គ្រងស្ថិតិទិន្នន័យកៅស៊ូ
ចេញ​ផ្សាយ ២៤ កក្កដា ២០១៩
117
នៅព្រឹក ថ្ងៃពុធ៨រោច ខែអាសាឍឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ី សុផាន់ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ បានចូលរួមអង្គសិក្ខាសាលាស្ដីពី ការគ្រប់គ្រងស្ថិតិទិន្នន័យកៅស៊ូ នៅសណ្ឋាគារសេនជូរីពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក បណ្ឌិត អូន សុវណ្ណ ជាអគ្គនាយករងនៃ អគ្គនាយកដ្ឋានកៅស៊ូ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។ ដែលមានសិក្ខាកាមចូលរួមចំនួន ៤០នាក់ នៅក្នុងនោះស្រីចំនួន ៧នាក់។ គោលបំណងនៃអង្គសិក្ខាសាលា ចង់បញ្ជ្រាបពង្រឹងសមត្ថភាពបន្ថែមដល់ការិយាល័យកៅស៊ូនៅថ្នាក់ ខេត្ត ឱ្យមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីបំពេញការងារកៅស៊ូល្អប្រសើរត្រឹមត្រូវជាក់លាក់ក្នុងការងារសម្រង់ទិន្នន័យកៅស៊ូក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពស្ដង់ដារ។
ចំនួនអ្នកចូលទស្សនា
Flag Counter