ចេញផ្សាយ ២៤ កក្កដា ២០១៩
105
ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីចូលរួមប្រជុំពិភាក្សាអំពីការរៀបចំបែបបទក្នុងការផ្តល់សេវាកម្មទៅការិយាល័យច្រក ចេញចូល តែមួយ ក្រុង ស្រុក ខណ្ឌ លើការងារការិយាល័យផលិតកម្ម និងបសុព្យាបាល នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ អ្នកអញ្ជើញចូលរួមមន្ទីរទាំង២៥ រាជធានីខេត្តសរុបចំនួន ៧០នាក់។