ចេញផ្សាយ ២៣ កក្កដា ២០១៩
165
ថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះបាញ់ថ្មាំសំលាប់មេរោគលើទ្រុងជ្រូករបស់ប្រជាពលរដ្ឋបានចំនួន ១៥ទ្រុង នៅក្នុងភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ហើយឆ្លៀតក្នុងឱកាសនោះក្រុមការងារក៏បានផ្សព្វផ្សាយពីជម្ងឺប៉េស្តជ្រូកអាហ្រ្វិក និងវិធានទប់ស្កាត់ជូនដល់ម្ចាស់ជ្រូក។ មួយវិញទៀតក្រុមការងារបិទផ្ទាំងផូស្ទ័រស្តីពីជំងឺប៉េស្ត ជ្រូក អាហ្វ្រិក នៅតាមផ្សារ ទីប្រជុំជន រដ្ឋបាលស្រុក និងតាមផ្ទះកសិករចិញ្ចឹមជ្រូកផងដែរ។