ចេញផ្សាយ ២២ កក្កដា ២០១៩
100
ថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩
លោក អាត ផល្លី ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក សំសឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមប្រជុំពិនិត្យដោះស្រាយបណ្ដឹងទំនាស់តវ៉ាដែលទទួលបានក្នុងកំឡុងពេលបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំការកៅស៊ូ និងភូមិ ជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលប្រព្រឹត្តធ្វើនៅរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានកណៈកម្មការរដ្ឋបាល។ ពិធីនៅមានការអញ្ជើញចូលរួមពីការិយាល័យជុំវិញស្រុក និងអាជ្ញាធរមូលដ្ឋាន។