ចេញផ្សាយ ២២ កក្កដា ២០១៩
144
ថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់បណ្តាញជលផលកម្ពុជាស្តីពី "ការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៅក្នុងការគ្រប់គ្រងរួមគ្នានូវធនធានជលផលប្រកបដោយនិរន្តរភាព" នៅសណ្ឋាគារសោមាទេវី អង្គរ ខេត្តសៀមរាប ក្រោមអធិតីភាពឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានជលផល។ សមាសភាពចូលរួមមាន÷ លោកនាយកប្រតិបត្តិអង្គការ FACT តំណាងអង្គការ FOROMSED អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នាយ នាយរងខណ្ឌពាក់ព័ន្ធ តំណាងសហគមន៍នេសាទពាក់ព័ន្ធ និង NGOs សរុបចំនួន ១០៥នាក់ ស្រី ៥៨នាក់។