មាតិកា
ពិធីសំណេះសំណាលជាមួយប្អូនៗបេក្ខជន ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ចេញ​ផ្សាយ ២១ កក្កដា ២០១៩
106
ថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះសីហនុ បានចូលរួមពិធីសំណេះសំណាលជាមួយប្អូនៗបេក្ខជន ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានប្រព្រឹត្ត ២កន្លែងខុសគ្នាគឺ÷ ១.នៅវិទ្យាល័យជីវិត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ២.នៅអាហារដ្ឋាន ឡេង ទ្រី ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមាសភាពចូលរួមអញ្ជើញមកពីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស។
ចំនួនអ្នកចូលទស្សនា
Flag Counter