មាតិកា
ការចុះធ្វើការប្រជុំផ្សព្វផ្សាយមួយស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងវិធានការ ទប់ស្កាត់
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
105
ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះធ្វើការប្រជុំផ្សព្វផ្សាយមួយស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងវិធានការ ទប់ស្កាត់ ដោយសហការ ជាមួយតំណាងក្រុមហ៊ុនម៉ុងឫទ្ធី នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះមានការអញ្ជើញចូលរួមពីអាជ្ញាធរលោកមេឃុំ អ្នកចិញ្ចឹមសត្វ អ្នកលក់សាច់សត្វ និងប្រជាពលរដ្ឋ។ ក្រោយពីផ្សព្វផ្សាយរួច ក្រុមហ៊ុនម៉ុងឫទ្ធីក៏បានផ្តល់នូវម៉ាស៊ីនបាញ់ថ្នាំចំនួន១គ្រឿង។ ក្នុងឱកាសនោះទៀតក្រុមការងារបានបាញ់សំលាប់មេរោគ លើរថយន្តដឹកជ្រូកតាមផ្លូវផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter