ចេញផ្សាយ ១៩ កក្កដា ២០១៩
105
នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩
លោក សុខ រិទ្ធី មន្ត្រីការិយាល័យកសិ-ឧស្សាហកម្មបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ការងាររៀបចំផែនការសកម្មភាព និងថវិកាសម្រាប់យុទ្ធនាការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹប និងទីតាំងសប្បាយដ្ឋាន ប្រព្រឹត្តទៅនាសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក គង់ វីតាណ: អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីគ្រប់ស្ថាប័ន អង្គភាពមន្ទីរ។