ចេញផ្សាយ ១៧ កក្កដា ២០១៩
113
ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីការិយាល័យ និងខណ្ឌរដ្ឋបាលទាំងពីរ ដើម្បីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ កក្កដា និងទិសដៅអនុវត្តការងារសម្រាប់ខែ សីហា ឆ្នាំ២០១៩។ គោលបំណងនៃកិច្ចប្រជុំបានពិភាក្សាលើ អំពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយសមស្របសម្រាប់មន្រ្តីតាមការិយាល័យ ក៏ដូចជាខណ្ឌ។ បន្ថែមពីនេះទៀតថ្នាក់ដឹកមន្ទីរបានដាក់ទិសដៅការងារដែលត្រូវធ្វើបន្តថែមទៀតដល់ការិយាល័យ និងខណ្ឌរដ្ឋបាលទាំងពីរ(ជលផល និងព្រៃឈើ)សម្រាប់អនុវត្ត។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីមន្រ្តីគ្រប់ការិយាល័យ និងលោកនាយខណ្ឌរដ្ឋបាលជល លោកតំណាងរដ្ឋបាលព្រៃឈើ លោកនាយផ្នែករដ្ឋបាលជល និងព្រៃឈើ។